ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វេីរដ្ឋបាល​នៅតំបន់មិន​រៀបរយ​ ជាក់ស្ដែង​ឃាត់ខ្លួនមនុស្ស​ប្រុសស្រី​ចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។

របាយការណ៍ដដែល​ បន្តថា​ ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​៤រសៀល​ថ្ងៃទី០២​ ខែកក្កដា​ម្សិលមិញនេះ​​ នៅចំណុចវិហារឯករង្សី ស្ថិតនៅ​ភូមិ១​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមនុស្សចំនួន១១នាក់ រកឃើញមានសារធាតុញៀន និងមនុស្សចំនួន០៦នាក់ មិនមានសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖