ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ “​ទិវាជីវៈចម្រុះអន្តរជាតិ​ ២២ ឧសភា” ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ “​ទិវាជីវៈចម្រុះអន្តរជាតិ​ ២២ ឧសភា” ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមប្រធានបទខុសៗគ្នា ដើម្បី​លើក​កម្ពស់​ការ​គ្រប់គ្រង​ និងការ​អភិរក្ស​ជីវៈ​ចម្រុះ​ឱ្យ​កាន់តែមាន​ប្រសិទ្ធ​ភាព និង​​​ជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ​ដល់​សាធារ​ណ​​ជន​​ឱ្យកាន់​តែយល់​​ដឹងពី​តម្លៃ​នៃធនធាន​ជីវៈ​ចម្រុះ និងប្រព័ន្ធ​អេកូឡូស៊ី។ 

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ សម្រាប់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា នឹងរៀបចំអបអរសាទរ ទិវាជីវៈចម្រុះអន្តរជាតិ​​​ ២២ ឧសភា ក្រោមប្រធានបទ “កសាងអនាគតរួមមួយសម្រាប់ទាំងអស់គ្នា (Building a shared future for all life)” នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ រួមជាមួយនឹងពិធីដាំកូនឈើតាមដងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម​ “ភ្នំគូលែន”​ ខេត្តសៀមរាប ក្រោមអធិបតីភាព​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៕

ដោយ​៖សហការី​


ចែករំលែក៖