ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពិការភ្នែក នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២នេះ បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ជនពិការភ្នែកចំនួន ១០រូប នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ដែលមានទីតាំងទល់មុខសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ។ 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរដោយផ្ទាល់ពីដំណើរការ និងនិរន្តភាព របស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ពិសេសជុំវិញការបើកទីស្នាក់ការបម្រើសេវាម៉ាស្សាធ្វើសរសៃរបស់ជនពិការភ្នែក ក្រៅអំពីការងារមួយចំនួន ទាក់ទិនទៅនិងការងាររបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ។ 

តំណាងជនពិការភ្នែកទាំង១០រូប មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្រៅពីការងាររបស់សមាគម ជនពិការបានរៀនពីវិធីម៉ាស្សា និងបានជួលទីតាំងនេះប្រកបរបរបន្ថែមលើអ្វីដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ជួយឧបត្ថម្ភដូចជាប្រាក់ខែ របបអង្ករ ជាដើម។ 

ជាមួយនឹងការអញ្ជើញពិនិត្យដោយផ្ទាល់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តជួយដល់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ នូវអ្វីដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតធ្លាប់បានជួយកាលពីពេលកន្លងមក ហើយនៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល និង១ពាន់ដុល្លា ជូនដល់ជនពិការ និងជូនដល់និរន្តរភាពរបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖