ព័ត៌មានទាន់ហេតុការណ៍៖

ចិនជិតបាត់បង់តំណែងជាប្រទេសមានពលរដ្ឋច្រើនជាងគេនៅលើពិភពលោក

ចែករំលែក៖

តាមការព្យាករ របស់អង្គការសហប្រជាជាតិ ពលរដ្ឋនៅលើពិភពលោក នឹងឈានដល់៨ពាន់លាននាក់ ត្រឹមថ្ងៃទី១៥ខែវិច្ឆិកា ហើយអាចឈានដល់១០ពាន់លាននាក់ នៅក្នុងសតវត្សទី២១នេះ។
នៅក្នុងសន្ទរកថា នាថ្ងៃទី១១ខែកក្កដា អគ្គលេខាអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថាពិភពលោកនឹងមានពលរដ្ឋកើនឡើងដល់៨ពាន់លាននាក់ ។ ទាំងនោះបានរំលឹកយើងពីកាតព្វកិច្ចរួម ពិសេសគឺការថែរក្សា ភពផែនដីនេះ ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចំនួនប្រជាជននៅលើពិភពលោក នឹងកើនឡើងដល់ ៨,៥ពាន់លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៩,៧ពាន់លាននាក់នៅក្នុងឆ្នាំ២០៥០។ កំណើនប្រជាជននៅលើពិភពលោកនឹងកើនឡើង ១០,៤ពាន់លាននាក់នៅក្នុងឆ្នាំ២០៨០។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ខែកក្កដា បញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ឥណ្ឌានឹងនាំមុខចិនក្លាយទៅជាប្រទេសមានពលរដ្ឋច្រើនជាងគេបង្អស់លើពិភពលោក ដោយសារតែចំនួនទារកនៅក្នុងប្រទេសចិនកើនមកតិច។
តាមតួលេខរបស់គេហទំព័រ Worldometer គិតត្រឹមថ្ងៃទី ១១ខែកក្កដាឆ្នាំ២០២២នេះ ប្រទេសចិនមានពលរដ្ឋសរុបជាង ១.៤៥០លាននាក់។ ចំណែកឥណ្ឌាវិញមានពលរដ្ឋសរុបជាង ១.៤០៧លាននាក់៕ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖