ព័ត៌មានទាន់ហេតុការណ៍៖

មិនធម្មតាទេ! ហង្ស ម៉ានីតា បរវកញ្ញាចក្រវាឡកម្ពុជា២០២២ បានការកោតសរសើរខ្លាំងពីបណ្តាញសង្គមល្បីៗអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាថ្មីទៀតហើយបន្ទាប់ពីសារព័ត៌មានក៏ដូចជាបណ្តាញសង្គមធំៗរបស់បរទេសចាប់ផ្តើមចាប់អារម្មណ៍លើសមត្ថភាពរូបសម្រស់របស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២២ កញ្ញា ហង្ស ម៉ានីតានោះ។ មុននេះបានធ្វើឲ្យអ្នកគាំទ្រគិតថានឹងមានសង្ឃឹមខ្លាំងឡើងទៅលើបវរកញ្ញា តំណាងកម្ពុជា រូបនេះ បន្ទាប់ពី សារព័តមានបណ្តាប្រទេសទាំងអាស៊ីនិងអឺរ៉ុប នាំគ្នាដណ្តើមគ្នាចុះផ្សាយពីនាង ។ 

ក្នុងនេះដែរមាន cannel youtube ដ៏ធំមួយដែលមានឈ្មោះថា  Crown Sisters ដែលគេហទំព័រនេះជារៀងរាល់ឆ្នាំនៅមុនពេលប្រកួត តែងតែធ្វើការបោះឆ្នោតសាកល្បងថាបវរកញ្ញា តំណាងប្រទេសនីមួយៗ ដែលcannel នេះក៏មានឈ្មោះ ហង្ស ម៉ានីតា ដែលជាបវរកញ្ញាតំណាងកម្ពុជាផងដែរ ហើយសឹងតែមិនគួរឱ្យជឿនោះគឺម៉ានីតា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ នេះតែម្តង។ ក្រៅពី cannel youtbeនេះ ក្នុងនោះនៅមាន ផេកហ្វេសប៊ុកផ្លូវការ មួយដែល ក្តោបវរកញ្ញា ទាំងអស់ក្នុងពិភពលោក ដែលមានឈ្មោះថា Angelopedia ផេកនេះគឺផ្សាយទាក់នឹងបវរកញ្ញា សុទ្ឋ មិនផ្សាយអ្វីផ្សេងទេ គ្រប់ការប្រកួតទាំងអស់មិនថាថ្នាក់ជាតិឬថ្នាក់អន្តរជាតិនោះទេ គឺស្ថិតក្នុងផេកនេះ ។

សូមជម្រាបជូនទស្សនិកជនផងដែលថា នៅក្នុងនោះក៏នៅមានផេកជាច្រើនដែលបានចុះផ្សាយអំពីរឿងនេះ ហើយបើនិយាយពីក្រុមអ្នក reaction មកពីជុំវិញពិភពលោកវិញ កាន់តែមិនបាច់និយាយ ម្នាក់សុទភ្ញាក់ផ្អើលនឹងបវរកញ្ញាកម្ពុជានៅឆ្នាំនេះ ។កូនខ្មែរកាត់បារាំងរូបនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធីMiss universe 2022 នាពេលខាងមុខនេះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖