ព័ត៌មានទាន់ហេតុការណ៍៖

លើពិភពលោកកម្ពុជាឈរលំដាប់លេខ១ជាប្រទេសដែលស្ដារសេដ្ឋកិច្ចបានលឿនជាងគេ ចេញពីវិបត្តិកូវីដ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារភាពវាងវៃនៃការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការថមថយនៃជំងឺ covid 19។ សារព័ត៌មានធំៗរបស់ពិភពលោកបានកត់សម្គាល់យ៉ាងដូច្នេះ។ តួយ៉ាងសារព័ត៌មានដើម្បីល្បាញរបស់ជប៉ុនបានផ្សព្វផ្សាយនៅថ្ងៃទី១១ខែកក្កដានេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាគឺជាប់លំដាប់លេខ១នៅលើពិភពលោក។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានល្បាញល្បីរបស់ជប៉ុនគឺ Nikkei Asia បានចេញផ្សាយឱ្យ ដឹងថា កម្ពុជាបានឡើងមកឈរនៅលំដាប់លេខ១ ថាជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពីវិបត្តិ COVID-19 បានលឿនជាងគេបំផុតនៅលើពិភលោក។

ប្រភពដដែលបានធ្វើចំណាត់ថ្នាក់ប្រទេសដែលមានសមត្ថភាពស្ដារប្រទេសខ្លួនចេញពីវិបត្តិកូវីដបានលឿនជាងគេក្នុងពិភពលោក តាមរយៈតារាងវាយតម្លៃមួយដែលរៀបចំដោយ Nikkei Asia ក្នុងនោះកម្ពុជាទទួលបានពិន្ទុ ៧៨.០, ប្រទេសដែលឈរបន្ទាប់ពីកម្ពុជា គឺវៀតណាម ដោយទទួលបានពិន្ទុ ៧៦.៥, ចំណាត់ថ្នាក់លេខ ៣ បានទៅលើប្រទេសកូស្ដារីកា ដោយទទួលបានពិន្ទុ ៧៣.០៕

ដោយ៖ សូរិយា


ចែករំលែក៖