ភ្នំពេញ ៖ នៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើបាឋកថា នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា ស្តីពីការស៊ើបអង្កេត និងកសាងសំណុំរឿងព្រហ្មទណ្ឌ។ កម្មពិធីបាឋកថានេះផងដែរសិក្ខាកាម ចូលរួមសរុប ៥៤ នាក់ ស្រី២នាក់។
សូមបញ្ជាក់ថា,លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ បានលើកឡើងយកបទពិសោធន៍ការដឹកនាំស៊ើបអង្កេត និងការកសាងសំណុំរឿងករណីបទឧក្រិដ្ឋប្លន់ធំៗ ចំនួន ០៥ ករណី ក្នុងនោះរួមមាន៖
១-វិធីសាស្ត្របង្កា និងបង្ក្រាបករណីកុបកម្មនៅស្ពាននាគ
២-ករណី រំលោភសម្លាប់
៣-ករណីគប់គ្រាប់បែក
៤-ករណីប្លន់នៅសង្កាត់ទំនប់ទឹក (ជិតពេទ្យរុស្សុី)
៥-ករណីប្លន់នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ
៦-ករណីប្លន់នៅក្រាំងយ៉ូវ ស្រុកស្អាង
និងបទពិសោធន៍ការងារដឹកនាំបង្កា ទប់ស្គាត់បទល្មើសក្នុងពិធីបុណ្យជាតិ និងអន្តរជាតិ ៕
ដោយ ៖ សិលា