ភ្នំពេញ៖ សុខភាពកីឡាករ កីឡាការិនី និងគណៈប្រតិភូទាំងអស់ ពិតជាមានសារៈសំខាន់ជាពិសេស ដើម្បីធានាបាននូវជ័យជំនះជូនជាតិមាតុភូមិ។ នេះជាការថ្លែងរបស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា, ព្រឹកនេះ ខ្ញុំ ក្រុមការងារ និងបងប្អូនកីឡាករ កីឡាការិនីទាំងអស់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញដើម្បីត្រៀមលក្ខណៈពីចម្ងាយក្នុងការទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូកីឡាទាំងអស់នឹងធ្វើបានល្អទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិយើង។
លោក ហ៊ុន ម៉ានី បន្តថា, ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានស័្មគ្រចិត្តរៀបចំការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅព្រឹកនេះ៕
ដោយ ៖ សិលា