ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស៣នាក់នៅក្នុងហាងផឹកស៊ីមួយកន្លែងក្នុងមជ្ឈមណ្ឌលផ្សារទំនើបនៅជាយក្រុង Indianapolis រដ្ឋ Indiana អាមេរិកនាថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២។
សារព័ត៌មាន Indianapolis Star បានដកស្រង់សម្តីមន្ត្រីប៉ូលិសតំបន់ Greenwood លោក Jim Ison ដែលបានឱ្យដឹងថា ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស២នាក់រងរបួស ធ្ងន់ ក្នុងការបាញ់ប្រហារនៅផ្សារទំនើប Greenwood Park ។
អតិថិជននិងបុគ្គលិកមជ្ឈមណ្ឌលផ្សារទំនើប បានរត់ចលាចលពេញផ្សារក្រោយឮស្នូ៛កាំភ្លើង ហើយអ្នកខ្លះបានរកកន្លែងលាក់ខ្លួន នៅក្នុងផ្សារ។
តាមសារព័ត៌មាន Indianapolis Star បានផ្សាយថា កម្លាំងប៉ូលិសបានបញ្ជាក់ថា ពលរដ្ឋម្នាក់ដែលបានយកកាំភ្លើងជាប់តាមខ្លួនបានបាញ់សម្លាប់ជនដៃដល់ ។ ករណីបាញ់ប្រហារក្នុងពេលដែលអាមេរិកមានករណីបាញ់ប្រហារជាបន្តបន្ទាប់៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )