ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លូនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីហិង្សា​ដោយ​ចេតនា

ចែករំលែក៖

    ភ្នំពេញ៖​ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីហិង្សាដោយចេនាបណ្តាលឱ្យបុរសម្នាក់រងរបួសកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២​ នៅបន្ទប់ជួលលេខL12 ក្នុងភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ជនសង្ស័យទាំង៣នាក់នោះទី១-ឈ្មោះ សួន​ សុភក្ត្រ​ ភេទប្រុសអាយុ៣៨ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ ទី២-ឈ្មោះ សួន​ វាសនា​ ភេទប្រុស អាយុ៣១ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅ​ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

ទី៣-ឈ្មោះ សួន​ គឹមសុង​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរលក់ដូរ​ ក្នុងភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

    ចំណែកជនរងគ្រោះឈ្មោះ ឡង​ ហុងលី​ ភេទប្រុស អាយុ៣៤ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

     តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ កន្លងមកជនរងគ្រោះនិងឈ្មោះ សួន​ សុភក្ត្រ​ ធ្លាប់មានទំនាស់នឹងគ្នាម្តងរួចមកហេីយដោយនៅមានចិត្តគុំកួននឹងគ្នា។ លុះមកដល់ថ្ងៃកេីតហេតុ​ ជនរងគ្រោះបាននិយាយឌឺដងដាក់ប្អូនរបស់ខ្លួន​ ពេលនោះជនសង្ស័យឮ ហើយដោយស្មានតែថាឱ្យរូបគេ​ក៏មកសួរថា​ មានរឿងអីមែន? ភ្លាមនោះជនរងគ្រោះក៏ទាញដំបងទីបមកបម្រុងវាយជនសង្ស័យ។ បន្ទាប់មកជនសង្ស័យទាញកាំបិតចុងស្រួចហេីយក៏មានបងប្អូន២នាក់ទៀតមកជួយ​ទេីបធ្វេីឱ្យបង្កហិង្សាដាក់គ្នាបណ្តាលឱ្យជនរងគ្រោះរបួសត្រចៀកម្ខាង​ ។ 

    ក្រោយកេីតហេតុជនរងគ្រោះបានឃេីញខ្លួនជនសង្ស័យទាំង៣នាក់រួចក៏ប្តឹងនគរបាលតែម្តង។ 

    បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖