ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ នាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២២។ 

ពិធីប្រគេនទៀនវស្សា និងទេយ្យទាននេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន ហៅ វត្តភ្នំសមាធិ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង លោក លោកស្រី ជាក្រុមការងារ មន្ទីអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យតាមបណ្តាវត្តផ្សេងៗនៃខេត្តព្រះសីហនុ ជាច្រើនអង្គ/នាក់។

គួរបញ្ជាក់ឱ្យដឹងថា  ក្នុងមួយវត្តទទួលបានទៀនព្រះវស្សាចំនួន១គូរ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ១លានរៀល៕

ដោយ​៖សហការី​


ចែករំលែក៖