ព័ត៌មានទាន់ហេតុការណ៍៖

ចុងសប្ដាហ៍ទី៣ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២២ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​ព្រលប់​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២២៦,៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។

ក្រសួង​ទេសចរណ៍​ បានឱ្យដឹងទៀតថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តបាត់ដំបង ៣៦.៥២០ នាក់

* ខេត្តកំពត ២៨.៩៦៤ នាក់

* ខេត្តព្រះសីហនុ ២៨.៥០៤ នាក់

* ខេត្តសៀមរាប ២៧.៥៨៦ នាក់

* រាជធានីភ្នំពេញ ២០.៨១៦ នាក់

* ខេត្តកែប ១០.៥៣១ នាក់

* ខេត្តកណ្តាល ១០.២៨៦ នាក់

* ខេត្តពោធិ៍សាត់ ១០.២៨២ នាក់

តួលេខខាងលើមានការថយចុះប្រមាណ ២០.៧៧% ធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែ មានថយចុះដូចជា៖ ខេត្តព្រះសីហនុ ថយចុះប្រមាណ ៤៨.០៧%, ខេត្តកែប ថយចុះប្រមាណ ៤១.៧២% និងខេត្តសៀមរាប ថយចុះប្រមាណ ៣៨.០៦%។ មូលហេតុ សំខាន់ដែលនាំឲ្យការថយនៃចំនួនភ្ញៀវទេសចរនាសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន ( ផ្លូវជាតិលេខ៥៥ )ជាដើម។

ដោយឡែកនាចុងសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានា ដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សាផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖