ព័ត៌មានទាន់ហេតុការណ៍៖

តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយបង្គំ និងនាំយកទេយ្យទានជាផ្លែឈេី​ ១កន្ត្រក​ ទឹកមាត់ត្រចៀកកាំ​ ១កន្ត្រក​ និងបច្ច័យចំនួន ១០លានរៀល​ ទៅប្រគេន សម្តេចព្រះឧត្តមមុនី ជា សំអាង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញថ្វាយបង្គំ និងនាំយកទេយ្យទានជាផ្លែឈេី​ ១កន្ត្រក​ ទឹកមាត់ត្រចៀកកាំ​ ១កន្ត្រក​ និងបច្ច័យចំនួន ១០លានរៀល​ ទៅប្រគេន សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល និង​ជា​ព្រះ​គ្រូចៅ​អធិការ​វត្ត​សុវណ្ណវារី ហៅវត្តព្រែកតាទែន ដែលកំពុងសិង និងព្យាបាលព្រះអាពាធនៅមន្ទីរពេទ្យកាល់ម៉ែត។ 

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការគិតគូរពីព្រះសុខភាព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយ​ក្នុងលោក តាមជួយអភិបាល គ្រងរក្សា ប្រគេនពរចំពោះសម្តេចព្រះឧត្តមមុនី ជា សំអាង សូមសម្តេចមានព្រះសុខភាពល្អបរិបូណ៌ ឆាប់ជាសះស្បើយឡើងវិញ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ពុទ្ធបរិស័ទ និងទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនតរៀងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖