ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូរអិលធ្លាក់ជង្ហុកដួលត្រូវរថយន្តធុនធំមកពីក្រោយបុកអូសជាច្រើនម៉ែត្របណ្តាលឱ្យរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះស្រាប់តែរអិលដួល ត្រូរថយន្តធុនធំបុករួចអូសជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់កាលពីវេលាម៉ោង៦ នឹង៤០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឃើញម៉ូតូមួយគ្រឿងម៉ាកសង់សេ125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CZ 7701បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែធ្លាក់ជង្ហុករអិលដួលក៏មានមានរថយន្តធុនធំមួយគ្រឿងម៉ាកDongbu Expressពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ3F 1582 បើកបរដោយបុរសម្នាក់នឹងរួមដំណើរដោយស្ត្រីម្នាក់ទៀតធ្វើដំណើរមកពីក្រោយបានបុកម៉ូតូដែលកំពុងតែដួលអូសប្រហែល ៤០ ម៉ែត្រទើបឈប់បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសជើងទាំងសងខាងត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ចំណែកម៉តូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖