ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥៩​នាក់​ ក្នុង​ការ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤​ ខែកក្កដា​!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​អាទិត្យ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៥៩​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥៩​នាក់​ រួម​មាន​៖​ ជួញដូរ​ ១៤​ករណី​ ឃាត់​ ៣៥​នាក់​(​ស្រី​ ៥​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​ ៤​នាក់​ ,ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ២០​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៤​ ខែកក្កដា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ១៤១៣០,៤២​ក្រាម​ និង​២​កញ្ចប់​តូច​ ។​ មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ១៧,៧៨​ក្រាម​ ។​ ​កេ​តា​មីន​(Ke)​ ស្មេីនិង​ ២៤៣៨០,០​ក្រាម​។​ អ៊ិ​ច​ស្តា​ស៊ី​(mdma)​ ស្មេីនិង​ ៧១៥០,១៦​ក្រាម​ ។​ កញ្ឆា​ ស្មេីនិង​​ ៤០៨,០​ក្រាម​ ។​ ​នី​មេតា​ហ្សា​ប៉ា​ម​(N-zapam)​ ស្មេីនិង​ ១៤៤,០​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៩​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ១៤០២៤,០​ក្រាម​,​ Ke​ ២៤៣៨០,០​ក្រាម​,​ MDMA​ ៧១៥០,១៦​ក្រាម​,​ N-zepam​ ១៤៤,០​ក្រាម​ និង​កញ្ឆា​ ៤០៨,០​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៦១,៣៩​ក្រាម​ និង​Wy​ ១៧,៧៨​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៦​នាល់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ២១,៦៥​ក្រាម​។​ 

៤​ /​ កំពង់ឆ្នាំង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,០៩​ក្រាម​។​ 

៥​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៧​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៧,៦១​ក្រាម​។​ 

៦​ /​ កណ្តាល​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៧​ /​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

៨​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ១២​នាក់​ ស្រី​ ៤​នាក់​ ចាប់​យក​Ice​ ៧,៩៤​ក្រាម​។​ 

៩​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៣​នាក់​ ចាប់​យក​Ice​ ៣,០៦​ក្រាម​។​

​កង​រាជ​អា​វុ​ថ​ហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៣,៤៧​ក្រាម​។​ 

២​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,២១​ក្រាម​ ៕ ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖