ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៥៩នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២២ករណីទូទាំងប្រទេស នៅថ្ងៃទី២៤ ខែកក្កដានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥៩នាក់ រួមមាន៖ ជួញដូរ ១៤ករណី ឃាត់ ៣៥នាក់(ស្រី ៥នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៤នាក់ ,ប្រើប្រាស់ ៤ករណី ឃាត់ ២០នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១៤១៣០,៤២ក្រាម និង២កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មេីនិង ១៧,៧៨ក្រាម ។ កេតាមីន(Ke) ស្មេីនិង ២៤៣៨០,០ក្រាម។ អ៊ិចស្តាស៊ី(mdma) ស្មេីនិង ៧១៥០,១៦ក្រាម ។ កញ្ឆា ស្មេីនិង ៤០៨,០ក្រាម ។ នីមេតាហ្សាប៉ាម(N-zapam) ស្មេីនិង ១៤៤,០ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១៤០២៤,០ក្រាម, Ke ២៤៣៨០,០ក្រាម, MDMA ៧១៥០,១៦ក្រាម, N-zepam ១៤៤,០ក្រាម និងកញ្ឆា ៤០៨,០ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦១,៣៩ក្រាម និងWy ១៧,៧៨ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៦នាល់ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២១,៦៥ក្រាម។
៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៩ក្រាម។
៥ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ៧,៦១ក្រាម។
៦ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ១២នាក់ ស្រី ៤នាក់ ចាប់យកIce ៧,៩៤ក្រាម។
៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ៣,០៦ក្រាម។
កងរាជអាវុថហត្ថ ៖ ២អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៤៧ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ