ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌទួលគោក​ បន្តចុះរៀបចំសណ្តាប់ធ្នាប់ នឹងដេញរថយន្តតាក់សុីចតនៅតាម​ចិញ្ចើម​ផ្លូវលេខ២១៧ និងរៀបចំផ្លូវម៉ៅសេទុង និងផ្លូវ២៣៤ ចូលផ្សារនាគមាស

ចែករំលែក៖

ភ្នំពេញ​៖​ ដេីម្បី​រៀប​ចំ​សណ្តាប់ធ្នាប់​ឱ្យកាន់តែ​ល្អប្រសើរ​ និងសម្រួលដល់​ការ​កកស្ទះ​ចរាចរណ៍​ អាជ្ញាធរ​ខណ្ឌទួលគោក​ បន្តចុះរៀបចំសណ្តាប់ធ្នាប់ នឹងដេញរថយន្តតាក់សុីចតនៅតាម​ចិញ្ចើម​ផ្លូវនានា​ ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​។ 

បេី​តាមការបញ្ជាក់ពី​លោក​ ចាន់​ បណ្ឌិត​ អភិបាល​រង​ខណ្ឌទួលគោក​ បានឱ្យដឹងថា​ កម្លាំងប្រជាការពារខណ្ឌទួលគោក នៅព្រឹកថ្ងៃទី ២៥ កក្កដា ២០២២នេះ​ បានចុះរៀបចំសណ្តាប់ធ្នាប់ នឹងដេញរថយន្តតាក់សុីចតនៅផ្លូវលេខ២១៧ ( ព្រះមុនីរ៉េត ) និងរៀបចំផ្លូវលេខ២៤៥ ( ម៉ៅសេទុង )និងផ្លូវលេខ​២៣៤ ចូលផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ 

ជាមួយគ្នានោះ​ លោកអភិបាលរងរូបនេះ​ ក៏សូមអរគុណនៅការខិតខំរបស់បងប្អូនប្រជាការពារខណ្ឌទួលគោក ដែលតែងតែចុះ​រៀប​ចំ​សណ្តាប់ធ្នាប់​ជារៀង​រាល់​ថ្ងៃ​នៅតាមគោលដៅសំខាន់ៗ​ ក្នុង​ការកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​៕

ដោយ​៖សហការី​


ចែករំលែក៖