ភ្នំពេញ៖ ដេីម្បីរៀបចំសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ និងសម្រួលដល់ការកកស្ទះចរាចរណ៍ អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្តាប់ធ្នាប់ នឹងដេញរថយន្តតាក់សុីចតនៅតាមចិញ្ចើមផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌទួលគោក។
បេីតាមការបញ្ជាក់ពីលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា កម្លាំងប្រជាការពារខណ្ឌទួលគោក នៅព្រឹកថ្ងៃទី ២៥ កក្កដា ២០២២នេះ បានចុះរៀបចំសណ្តាប់ធ្នាប់ នឹងដេញរថយន្តតាក់សុីចតនៅផ្លូវលេខ២១៧ ( ព្រះមុនីរ៉េត ) និងរៀបចំផ្លូវលេខ២៤៥ ( ម៉ៅសេទុង )និងផ្លូវលេខ២៣៤ ចូលផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ជាមួយគ្នានោះ លោកអភិបាលរងរូបនេះ ក៏សូមអរគុណនៅការខិតខំរបស់បងប្អូនប្រជាការពារខណ្ឌទួលគោក ដែលតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃនៅតាមគោលដៅសំខាន់ៗ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍៕
ដោយ៖សហការី