ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ មានបេីកកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាល, លោកស្រី អធិការរងនគរបាលខណ្ឌ, លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោកតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌ។
ក្នុងរបៀបវារៈ ៖
១-ពិនិត្យ និងអនុម័តការសុំច្បាប់ចំនួន ០២ដងជាប់គ្នារបស់លោកស្រី ប៊ុត ធីតា សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២២ និងទិសដៅខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌដូនពេញ។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកក្កដា ឆ្នាំ២០២២ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ។
៦-ការងារផ្សេងៗ
-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ បរិស្ថាន នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ៕
ដោយ៖ស តារា