ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៧​នាក់​ ក្នុងការ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​​ចំនួន​១៩​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៤​ ខែសីហា​

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៤៧​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៤​ ខែសីហា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ 

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៧​នាក់​ រួម​មាន​៖​ ករណីជួញដូរ​ ១១​ករណី​ ឃាត់​ ២៨​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ,ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ១៨​នាក់​(​ស្រី​ ២​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៤​ ខែសីហា​ រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ១៥៩,៨៤​ក្រាម​ និង​៣២​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ១០​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៦​នាក់​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១៣​នាក់​ ចាប់​យក​Ice​ ១០០,៥៣​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៤​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ០,៣២​ក្រាម​។​ 

៥​ /​ មណ្ឌល​គី​រី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៦​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៤៩,៣២​ក្រាម​។​ 

៧​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣,៤៩​ក្រាម​។​ 

៨​ /​ សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៣,២០​ក្រាម​។​ 

៩​ /​ ត្បូងឃ្មុំ​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

១០​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ កំពត​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២,៩៨​ក្រាម​ ៕​ ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖