ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ទី០៤ ខែសីហា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤៧នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៩ករណីទូទាំងប្រទេស នៅថ្ងៃទី០៤ ខែសីហានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៧នាក់ រួមមាន៖ ករណីជួញដូរ ១១ករណី ឃាត់ ២៨នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន(Ice) ស្មេីនិង ១៥៩,៨៤ក្រាម និង៣២កញ្ចប់តូច ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ ចាប់យកIce ១០០,៥៣ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣២ក្រាម។
៥ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១កញ្ចប់តូច។
៦ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៩,៣២ក្រាម។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៤៩ក្រាម។
៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,២០ក្រាម។
៩ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
១០ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៩៨ក្រាម ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ