ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារប្រអប់សំបុត្ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចុះរៀបចំ ត្រួតពិនិត្យ និងបើកប្រអប់សំបុត្រឡើងវិញ នៅប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំ ដី ខេត្តបាត់ដំបង បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ អស់ជាង ២ឆ្នាំកន្លងមក។
សូមបញ្ជាក់ថា, ជាមួយគ្នានេះដែរ លោក ឧត្ដមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង បានពាំនាំបណ្តាំការសួរសុខទុក្ខ របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ផ្ញើដល់បងប្អូន មន្រ្តី នគរបាលអន្តោប្រវេសន៍។
បន្ទាប់មក លោក បានណែនាំ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ៕
ដោយ ៖ សហការី