ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាលខេត្តកណ្តាល​ ចុះក្តោបក្រុមជនសង្ស័យចំនួន១២នាក់​ ពាក់ព័ន្ធ​ករណី​កាប់លើជនរងគ្រោះនិងម៉ូតូនៅចំណុចរង្វង់មូលតាខ្មៅហើយ

ចែករំលែក៖

ខេត្ត​កណ្តាល៖​ ដោយយោងតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅថ្ងៃ១១ ខែសីហា ឆ្នាំ២០២២​ បានបន្តបើកកិច្ចសហប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកន្លែងដែលបានកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​ ១៩និង៣០នាទី​ នៅចំណុចរង្វង់មូលតាខ្មៅទល់មុខអយ្យការអមសាលាដំបូងខេត្តកណ្តាល ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល​ បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ 

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានបន្តថា ជនរងគ្រោះ​ ២នាក់៖ ទី១-ឈ្មោះ ធា កូតា ភេទប្រុស អាយុ ១៦ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាសិស្ស បានរងរបួសរយះក្បាល និងប្រអប់ដៃខាងឆ្វេង និងទី២-ឈ្មោះ សំរុិត ម៉ាធីរ៉ាក់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាសិស្សដូចគ្នា ប៉ុន្តែពុំមានរបួសស្នាមទេ។​ 

ចំណែកឯជនសង្ស័យមានគ្នា​ ១២នាក់រួមមាន៖​ ទី១-ឈ្មោះ សុខអូន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ​ (ឃាត់ខ្លួន),​ ទី២-ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មុខពិតប្រាកដ​ (គេចខ្លួន), ទី៣-ឈ្មោះ ឃីម ចាន់សីលា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មុខពិតប្រាកដ (គេចខ្លួន), ទី៤-ឈ្មោះ មឿន ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនប្រាកដ (គេចខ្លួន), ទី៥-ឈ្មោះ អាត រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (គេចខ្លួន), ទី៦-ឈ្មោះ គៀ សំណាង ហៅម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ: មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (គេចខ្លួន), ទី៧-ឈ្មោះ ឈុន លីដាលីម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) និងបក្ខពួក ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។ 

យោងតាមប្រភពដដែលបន្តទៀតថា កាលគ្រានោះ ជនរងគ្រោះបានជិះម៉ូតូម៉ាក SCOOPY.i ម្នាក់មួយគ្រឿងដេីម្បីជិះទៅរកកន្លែងប៉ះកង់ម៉ូតូនៅម្តុំរង្វង់មូលតាខ្មៅ ភ្លាមនោះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូប្រហែលជា៦គ្រឿងគ្នាប្រហែល១២នាក់ប្រដាប់ដោយដាវ កាំបិត ពូថៅ បានជិះមកដល់ហេីយស្រែកថា អាហ្នឹងហេីយៗ រួចចុះពីលេីម៉ូតូដេញកាប់ទៅលេីជនរងគ្រោះ និងម៉ូតូ បណ្តាលឲ្យរងការខូចខាត និងរងរបួសស្នាម យកទៅព្យាបាលនៅមន្ទីរពេទ្យម្លិះដង្កោ រីឯក្រុមជនសង្ស័យបានជិះម៉ូតូ គេចខ្លួនតែម្តង។

លុះព្រឹកឡើងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកំពឹស ខណ្ឌដង្កោ បានធ្វើ ការចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខអូន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ 

ក្រោយពីសួរនាំឈ្មោះ សុខអូន ណារិទ្ធ បានសារភាពថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង០០ ក្រុមជនសង្ស័យចំនួន១១នាក់ កំពុងតែលេងបាល់ទាត់ នៅចំណុចក្រោយសាលាប៊ែលធីព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលកំពុងតែលេងបាល់ស្រាប់តែក្រុមជនរងគ្រោះ បានជិះម៉ូតូចំនួន០៨គ្រឿង មានគ្នាជាង១០នាក់ បានដេញកាប់ក្រុមរបស់ខ្លួនបណ្ដាលឲ្យខូចខាតម៉ូតូចំនួន០២គ្រឿង។

ក្រោយមកក្រុមរបស់ខ្លួនបានបបួលគ្នាប្រហែល១០នាក់ ជិះម៉តូចំនួន០៧គ្រឿង ដេញតាមពីក្រោយក្រុមជនរងគ្រោះ។ ពេលជិះមកដល់ចំណុចរង្វង់មូលតាខ្មៅ ស្រាប់តែក្រុមខ្លួនបានឃើញជនរងគ្រោះ ជិះធាក់ម៉ូតូ បំរ៉ុងចូលកន្លែងប៉ះកង់ម៉ូតូ ហើយក្រុមខ្លួនក៏បានស្រែកថា ពួកអាហ្នឹងហើយ ក៏ចុះពីលើម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះ និងម៉ូតូតែម្តង ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បាននាំគ្នាជិះគេចខ្លួនតែម្តង ចំណែកជនរងគ្រោះត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលម្លិះ ស្ថិតនៅខណ្ឌដង្កោ ហើយម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅជួសជុលប្រើប្រាស់វិញ៕

ដោយ​៖សហការី​


ចែករំលែក៖