ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយប្រមូលផលស្រូវទុំ ជូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយមានការស្នើសុំពីប្រជាពលរដ្ឋជាម្ចាស់ស្រែដែលស្រូវទុំហើយត្រូវទឹកជំនន់ជន់ឡើងជាបន្តបន្ទាប់ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានចាត់តាំង លោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់កោះពងសត្វ និងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រមូលផលស្រូវទុំ ជូនប្រជាពលរដ្ឋឈ្មោះ ប៉ី តាកស៊ី អាយុ ៥៦ឆ្នាំ និង ប្រពន្ធ ឈ្មោះ ធុំ ធីន រស់នៅ ក្នុងភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ម្ចាស់ស្រូវ បានថ្លែងអំណរគុណ ចំពោះកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលបានចុះជួយប្រមូលផលជូនគាត់ បានទាន់ពេលវេលា ជាពិសេសគាត់បានថ្លែងអំណរគុណ ចំពោះ លោក ឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលតែងតែចាត់តាំង កងកម្លាំងក្រោម ឱវាទ ចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទាំងអស់ ជាពិសេសចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះជាដើម ។

 លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានមានប្រសាសន៍ថា គ្រប់បណ្តាអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យទាំងអស់ ត្រូវត្រៀម រៀបចំកងកម្លាំង ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ និង ជួយច្រូត កាត់ប្រមូលផលស្រូវរបស់បងប្អូននៅតាមបណ្ដាស្រុកមួយចំនួន ដែលរងផលប៉ះពាល់ ដើម្បីជួយដល់ប្រជាកសិកររបស់យើង កុំឱ្យមានការខាតបង់ច្រើន ៕

ដោយ ៖ សហការី


ចែករំលែក៖