ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤២នាក់(ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤២នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ១៨នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់), ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់(ស្រី ០នាក់)។ ចំណែកវត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ២៦៦,១៨ក្រាម និង៧កញ្ចប់តូច។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៧អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ១១០,៣៦ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,៣២ក្រាម។
៤ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧០ក្រាម។
៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ៤៦,២៩ក្រាម។
៧ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។
-កងរាជអាវុធ៖ ២អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០៥,២៨ក្រាម៕
ដោយ៖ ស តារា