ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤២​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤​ ខែសីហា​​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី១៤​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​០​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤២​នាក់​ រួម​មាន៖ ជួញដូរ ១០ករណី ឃាត់ ១៨នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់), ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់(ស្រី ០នាក់)។​ ចំណែក​វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) ស្មេីនិង​ ២៦៦,១៨ក្រាម និង៧កញ្ចប់តូច។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖ 

នគរបាល ៧អង្គភាព

១ / មន្ទីរ ៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ១១០,៣៦ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,៣២ក្រាម។

៤ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។

៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧០ក្រាម។

៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ៤៦,២៩ក្រាម។

៧ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។

-កងរាជអាវុធ៖ ២អង្គភាព

១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។

២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០៥,២៨ក្រាម៕

ដោយ​៖ ស​ តារា​


ចែករំលែក៖