ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈាង វុន ធ្វើសន្និសីទសារព័ត៌មានពីលទ្ធផលនៃដំណើរទស្សកិច្ចរបស់​ ឯកឧត្តកិត្តិសេដ្ឋាបណ្ឌិត​ ជាម យៀប នៅសាធារណរដ្ឋឥណ្ឌា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានធ្វើសន្និសីទសារព័ត៌មាន​ ពីលទ្ធផលនៃដំណេីរទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាពរបស់​ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន​(AIPA) លើកទី៤៣ នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាម​ជាតំណាងប្រធានអន្តរសភាអាស៊ាន​​(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមការអញ្ជើញ​របស់​​ប្រធានព្រឹទ្ធសភា ​និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា៕

ដោយ ៖ សហការី


ចែករំលែក៖