ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានធ្វើសន្និសីទសារព័ត៌មាន ពីលទ្ធផលនៃដំណេីរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា៕
ដោយ ៖ សហការី