ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែតអំពាវនាវដល់ពលរដ្ឋរស់នៅជាប់មាត់អូរព្រំដែនមានការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែតអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនម៉ោងនៅតំបន់ក្រុងប៉ោយប៉ែត ក្នុងនោះអាជ្ញាធរក៏បានអំពាវនាវផងដែរបន្ទាប់ពីការជូនដំណឹងរបស់អាជ្ញាធរថៃជូនដំណឹងមក ឲ្យមានការប្រុងប្រយ័ត្នអំពីស្ថានភាពទឹកអូរព្រំដែនផងដែរ។

ការអំពាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២២នេះបន្ទាប់ពីលោកនិងកងកម្លាំងទាំងបីស្ថាប័នចុះពិនិត្យស្ថានការទឹក។

 លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល មានប្រសាសន៍ថាៈខ្ញុំបាទបានដឹកនាំក្រុមការងារកម្លាំងចម្រុះថ្នាក់ក្រុង ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលកំពុងមានសន្ទុះកើនឡើងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។

ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖