ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការចុះផ្សាយខ្លាំងពេក..ទីតាំង អុីនធឺណេត AA2888 ២៤ម៉ោង នៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ក្នុងខណ្ឌមានជ័យ បានដកស្លាកយីហោលើកចូលក្នុងបាត់ និងបន្តទទួលអ្នកញៀនល្បែងចូលលេងធម្មតា

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយពីទីតាំង អុីនធឺណេត AA2888 ២៤ម៉ោង នៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ប្រឆិតពីមុខមន្ទីរពេទ្យរុស្សុី ផ្លូវ២៧១  សង្កាត់បឹងទំពុនទី១  ខណ្ឌមានជ័យ កន្លងមក ស្រាប់តែម្ចាស់ទីតាំងខាងលើបានដកស្លាកយីហោពីមុខលើកចូលទៅក្នុងបាត់ ក៏ប៉ុន្តែទីតាំនេះនៅទទួលអ្នកញៀនល្បែង ឬអ្នកស្នេហាអុីនធឺណេត ចូលលេងបានជាធម្មតា ។

     មហាជាមានការសង្ស័យកាន់តែខ្លាំងពីទីតាំងខាងលើ ហេតុអ្វីបានជាសារព័ត៌មានចុះផ្សាយរួច ទើបប្រញាប់ដកស្លាកយីហោចេញ…បើទីតាំងនេះមិនប្រព្រឹត្តិខុស និងមានបទល្មើសក្នុងទីនោះ..?

     បើលួចលាក់មានល្បែងស៊ីសងខុសច្បាប់បែបនេះមែន … ប្រជាពលរដ្ឋ​ សូមស្នេី​សមត្ថកិច្ច​ អាជ្ញាធរខណ្ឌ​មានជ័យ គួរតែមានវិធានការ បង្ក្រាបលុបបំបាត់ចោលឲ្យអស់ ពីព្រោះល្បែងស៊ីសងទាំងអស់នេះ គឺជាប្រភពបង្កើតឱ្យមានបទល្មើសផ្សេងៗ ដូចជា អំពើលួច ឆក់ ប្លន់ ជាដើម ។

  ពាក់ព័ន្ធព័ត៌មានផ្សេងៗក៏ដូចជា បញ្ហារឿងល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ភ្ងាក់ងារសារព័ត៌មានកាសែតនគរវត្ត ក៏ធ្លាប់ទាក់ទងទៅកាន់លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌមានជ័យ ដែរ តែលោកចូលមើលមិនតបមកវិញ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖