ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចំនួន៩នឹងរងផលប៉ះពាល់ ប្រសិនបើរោងចក្រអគ្គិសនី Zaporozhye រងការវាយប្រហារ

ចែករំលែក៖

ប្រទេសចំនួន៩នឹងរងផលប៉ះពាល់ប្រសិនបើរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន រងការវាយប្រហារនោះ ។
រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន គឺជារោងចក្រធំបំផុតនៅតំបន់អឺរ៉ុប ។ រោងចក្រខាងលើស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយរុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែកន្លងមក បានរងការវាយប្រហារជាបន្តបន្ទាប់។
កម្លាំងទាហានរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនជាអ្នកវាយប្រហារដោយកាំភ្លើងធំនិងយន្តហោះគ្មានមនុស្សបើក ។រុស្ស៊ីបានចាត់ទុកសកម្មភាពខាងលើគឺជា ការវាយប្រហារភេរវកម្មបរមាណូ ។ ចំណែកទីក្រុងកៀវនិងសម្ព័ន្ធមិត្តលោកខាងលិចបានចោទប្រកាន់រុស្ស៊ីជាអ្នកវាយប្រហារហើយទម្លាក់កំហុសទៅលើប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ១៦ខែសីហា រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye រងការវាយប្រហារដោយកាំភ្លើងធំ ហើយកន្លែងរក្សាថាមពលបរមាណូហួសកាលបរិច្ឆេទប្រើប្រាស់រងផលប៉ះពាល់។ សកម្មភាពទាំងនោះបណ្តាលឱ្យសារធាតុវិទ្យុសកម្មចេញទៅខាងក្រៅប៉ះពាល់ដល់បរិស្ថាន ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ BBC


ចែករំលែក៖