ព័ត៌មានទាន់ហេតុការណ៍៖

Man City ទិញបាន Gomez ពី Anderlecht ស្របពេលខ្សែការពារ Carlos របស់ Aston Villa រងរបួសរហូត​ប្រេះ​ឆ្អឹង

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិអេស្ប៉ាញ Sergio Gomez ពីក្លិបបែលហ្ស៊ិក Anderlecht ។ នេះបើយោងតាមក្រុមម្ចាស់ជើងឯក Premier League បានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ទី១៦ សីហា

កីឡាករវ័យ២១ឆ្នាំរូបនេះជាអតីតកីឡាករយុវជនរបស់ក្លិប Barcelona បានលេងក្រោមការដឹកនាំរបស់អតីតប្រធានក្រុម Man City លោក Vincent Kompany នៅ Anderlecht កាលពីរដូវកាលមុន។

Gomez ទំនង​ជា​អាចមកជំនួស Joao Cancelo ​កីឡាករ​អ៊ុយក្រែន Oleksandr Zinchenko ដែល​ត្រូវ​បាន​លក់​ទៅ Arsenal កាល​ពី​ខែ​មុន។Gomez គឺជាកីឡាករទីរបស់ Man City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនេះបន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធន័រវេស Erling Haalandខ្សែបម្រើអង់គ្លេស Kalvin Phillips និងអ្នកចាំទីអាល្លឺម៉ង់ Stefan Ortega

ដោយឡែកខ្សែការពារ Carlos របស់ក្លិប Aston Villa បានត្រៀម​ធ្វើ​ការ​វះ​កាត់​បន្ទាប់​ពី​ប្រេះ​ឆ្អឹង ដែលខាងបច្ចេកទេសហៅថាAchilles កីឡាករចំណូលថ្មី Diego Carlos កំពុងប្រឈមមុខនឹងបញ្ហារបួសសរសៃពួរសរសៃពួរ Achilles ដែលនឹងតម្រូវឱ្យគាត់ធ្វើការវះកាត់ នេះបើយោងតាមក្លិPremier League បាននិយាយកាលពីថ្ងៃចន្ទ។

ក្លិប Aston Villa បានចុះហត្ថលេខាលើខ្សែការពារវ័យ២៩ឆ្នាំរូបនេះពីក្រុម Sevilla របស់ La Liga ក្នុងតម្លៃខ្លួន២៦លានផោន (៣១.១៨លានដុល្លារ) នៅក្នុងទីផ្សារដោះដូររដូវបិទ។

ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករបានរងរបួសក្នុងអំឡុងពេលការទទួលជ័យជម្នះ កាលពីថ្ងៃសៅរ៍លើក្រុម Evertonគាត់នឹងត្រូវការការវះកាត់ហើយបន្ទាប់មកនឹងចាប់ផ្តើមកម្មវិធីស្តារនីតិសម្បទារបស់គាត់” ។

ជាមួយគ្នានេះក្លិបមិនបានផ្តល់ពេលវេលាសម្រាប់ការវិលត្រឡប់របស់កីឡាករប្រេស៊ីលនោះទេ។ បច្ចុប្បន្នក្រុម Aston Villa ដែល​ស្ថិត​នៅ​លេខ​៩​ក្នុង​តារាង Premier League នឹងត្រូវធ្វើ​ដំណើរ​ទៅ​ជួបក្រុម Crystal Palace នៅ​ថ្ងៃ​ទី​២០ ខែ​សីហាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖