ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពិជ័យសេនា ទៀ បាញ់ សម្រេចតែងតាំង និងផ្លាស់ប្តូរ មុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទនិង មេបញ្ជាការកងរាជអាវុធហត្ថ ចំនួន ១៧ រូប

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចតែងតាំង និងផ្លាស់ប្តូរ មុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទនិង មេបញ្ជាការកងរាជអាវុធហត្ថ តាមខេត្តមួយចំនួន។

នេះបើយោងតាមប្រកាស ស្តីពី ការតែងតាំងប្តូរមុខតំណែង នាយទាហាន ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ក្នុងនោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចតែងតាំង: 

១-លោកឧត្តមសេនីយ៍ទោ ម៉ែន សុីប៊ន អត្តលេខ ០០២៥៦៥ នាយសេនាធិការរង បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស  បច្ចុប្បន្នជា អនុប្រធាន ក្រុមការងារស្រាវជ្រាវជំនាញយោធា ក្រុមការងារស្រាវជ្រាវជំនាញចិត្តសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

២-លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធិ អត្តលេខ ០០២៥៧៣  មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ  បច្ចុប្បន្នជា សមាជិក ក្រុមការងារស្រាវជ្រាវជំនាញចិត្តសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៣-លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង អត្តលេខ ០០២៣០៩ មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បច្ចុប្បន្នជា សមាជិក ក្រុមការងារស្រាវជ្រាវជំនាញចិត្តសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៤-លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន  អត្តលេខ ០០០៤៩០ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បច្ចុប្បន្នជា សមាជិក ក្រុមការងារស្រាវជ្រាវជំនាញចិត្តសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៥-លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល  អត្តលេខ ០០០៥២០ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បច្ចុប្បន្នជា សមាជិក ក្រុមការងារស្រាវជ្រាវជំនាញចិត្តសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៦-លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង   អត្តលេខ ០០២៦៣៣ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បច្ចុប្បន្នជា សមាជិក ក្រុមការងារស្រាវជ្រាវជំនាញចិត្តសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៧-លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ  អត្តលេខ ០០០៩៣៧ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បច្ចុប្បន្នជា សមាជិក ក្រុមការងារស្រាវជ្រាវជំនាញចិត្តសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៨-លោកឧត្តមសេនីយ៍ត្រី ងួន សុវណ្ណរ័ត្នន៍  អត្តលេខ ១៩៦៦៥៨ ស្នងការរង ស្នងការដ្ឋានទំនាក់ទំនង កិច្ចការសាធារណៈ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស   បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស  

៩-លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អត្តលេខ ០១២០៤៨ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប  បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស  

១០-លោកឧត្តមសេនីយ៍ត្រី កែវ សុផល អត្តលេខ ០១២៩៣៣ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន

១១-លោកឧត្តមសេនីយ៍ត្រី សេង មហា អត្តលេខ ០០៤១៤២ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ

១២-លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អត្តលេខ ០២៣៥០៦ នាយករង វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ

១៣-លោកវរសេនីយ៍ឯក ចាប ពុទ្ធាវុឌ្ឍន៍ អត្តលេខ ១៤៩៩៣៦ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត បច្ចុប្បន្នជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត

១៤-លោកវរសេនីយ៍ឯក ហ៊ត សីហា អត្តលេខ ០៤៦៩១០  មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប បច្ចុប្បន្នជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប

១៥-លោកវរសេនីយ៍ឯក តាំង ឈុនស្រេង អត្តលេខ ០២០៤៩៣ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បច្ចុប្បន្នជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង

១៦-លោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា អត្តលេខ ១៩៦០០៧ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បច្ចុប្បន្នជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

១៧-លោកវរសេនីយ៍ឯក លី ដារិទ្ធិ អត្តលេខ ១៩៩១២៣ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បច្ចុប្បន្នជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖