ព័ត៌មានទាន់ហេតុការណ៍៖

Benzema ​ឈ្នះ​ពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA និងជាបេក្ខភាពលេចធ្លោក្នុងពាន Ballon d’Or

ចែករំលែក៖

សម្រាប់ Karim Benzema ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ទំនងជាមិនមែនជាការទទួលស្គាល់ចុងក្រោយដែលគាត់ទទួលបានសម្រាប់តួនាទីរបស់គាត់ក្នុងការជួយឲ្យ Real Madrid ឈ្នះ Champions League កាលពីរដូវកាលមុននោះទេ។ ក្នុងនោះពានរង្វាន់កីឡាករឆ្នើម Ballon d’Or ប្រាកដជានឹងអាចឈ្នះ មុនពេលគាត់ទៅលេង World Cup នៅប្រទេសកាតាជាមួយបារាំងក្នុងខែវិច្ឆិកា និងខែធ្នូ ក្នុងគោលបំណងបញ្ចប់អាជីពដ៏អស្ចារ្យរបស់គាត់ ។

Benzema នឹងឈានចូលវ័យ៣៥ថ្ងៃបន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រក្នុងខែធ្នូ បានក្លាយជាកីឡាករខ្សែប្រយុទ្ធមិនអាចបង្ហាញខ្លួនឲ្យក្រុមបារាំងអស់រយៈពេល៥ឆ្នាំកន្លះ ដោយសារតែគាត់ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជុំវិញវីដេអូអាសអាភាសជាមួយអតីតមិត្តរួមក្រុមរបស់គាត់ Mathieu Valbuena។ កីឡាកររូបនេះត្រូវបានកាត់ទោសកាលពីចុងឆ្នាំមុន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ រួមជាមួយនឹងពិន័យជាប្រាក់ចំនួន៧៤,៦៥៩ដុល្លារអាមេរិក។ កាលពីខែមិថុនា គាត់បានសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសរបស់គាត់ ដោយចង់បង្វែរស្ថានភាព និងរក្សាការយកចិត្តទុកដាក់លើបាល់ទាត់។

Benzema បានស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន៤៤គ្រាប់ក្នុង៤៦ប្រកួតសម្រាប់ Real Madrid កាលពីរដូវកាលមុន រួមទាំង២៧គ្រាប់នៅ La Liga ខណៈដែលគាត់បានបញ្ចប់យុទ្ធនាការជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។​ ប៉ុន្តែទម្រង់លេងដ៏ល្អរបស់គាត់បានមកក្នុងក្របខ័ណ្ឌ Champions League ដែលក្នុងនោះគាត់ក៏ជាកីឡាករនាំមុខគេផងដែរជាមួយនឹងការស៊ុតបញ្ចូលទី១៥គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ១២លើកប៉ុណ្ណោះ។

រដូវកាលនេះបានចាប់ផ្តើមរួចហើយជាមួយ Benzema ដែលជាកីឡាករមានទេពកោសល្យក្នុងក្រុម Lyon មុនពេលផ្លាស់ទៅ Real Madrid ដែលមានអាយុ២១ឆ្នាំកាលពីឆ្នាំ២០០៩ ខណៈដែល Real Madrid បានផ្តួល Eintracht Frankfurt ដើម្បីឈ្នះពានរង្វាន់ UEFA Super Cup នៅ Helsinki ។

សម្រាប់ពាន Ballon d’Or គួរតែគាត់ជាអ្នកឈ្នះបន្ទាប់ ហើយបន្ទាប់មក Benzema នឹងកំណត់គោលដៅរបស់គាត់ក្នុងការប្រកួត World Cup ដែលជាពានរង្វាន់ដែលគាត់បានខកខានក្នុងការឈ្នះជាមួយប្រទេសបារាំងក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលគាត់មិនបានបង្ហាញខ្លួន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/AFP/CNA)


ចែករំលែក៖