ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកចំនួន០២​ ចុះបង្រ្កាបករណីប្រើប្រាស់ឧបករណ៍ឆក់ត្រី​ ២ករណី​ និងឃាត់អ្នកប្រព្រឹត្តិ ០៩នាក់និងដកហូតឧបករណ៍ឆក់ចំនួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៦​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត ដឹកនាំ​កម្លាំងសមត្ថកិច្ចនគរបាលស្រុកចំនួន០២​ គឺស្រុកបាណន់ និងស្រុកបវេល ចុះឆ្មក់បង្រ្កាបក្រុមអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់(ឧបករណ៍ឆក់ត្រី)នៅក្នុងភូមិសាស្រ្តរបស់ខ្លួនបានចំនួន០២ករណីដែលក្នុងនោះមានមនុស្សចំនួន០៩នាក់ដែលត្រូវសមត្ថកិច្ចនគរបាល នាំមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននគរបាលស្រុកនិងបានធ្វើការដក ហូតឧបករណ៍ឆក់ត្រីនេះមួយចំនួន​ កាពីយប់ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ ក្រោយ​ប្រតិបត្តិការ​ចប់នៅចំពោះមុខសមត្ថកិច្ចនគរបាលជំនាញ ក្រុមអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំង០៩នាក់នេះ​ បានឆ្លើយសារភាព អំពីគោលបំណងនិងសកម្មភាពរបស់ខ្លួននាពេលកន្លងទៅ ចំពោះការប្រើប្រាស់ឧបករណ៍នេសាតដោយខុសច្បាប់នេះ (ប្រើប្រាស់ឧបករណ៍ឆក់)។ 

របាយការណ៍​ដដែល​បន្តថា​ ក្រោយពេលពួកគេសារភាពកំហុសសមត្ថកិច្ចនគរបាលបានឱ្យសាមីខ្លួនអ្នកប្រព្រឹត្តិធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត និងបានធ្វើការដកហូតឧបករណ៍ឆក់ត្រីដោយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយឱ្យក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំបន្ថែមនៅមូលដ្ឋានដោយ មិនឱ្យពួកគាត់បន្តសកម្មភាពនេះបន្តទៀត៕

ដោយ​៖សហការី​


ចែករំលែក៖