ព័ត៌មានទាន់ហេតុការណ៍៖

ទុសេ្សខ្សែភ្លើង​បណ្ដាលឱ្យ​ឆេះផ្ទះអស់ចំនួន៣ខ្នងនៅស្រុកខ្សាច់កណ្តាល

ចែករំលែក៖

   ខេត្ត​កណ្ដាល​៖​ ករណី​គ្រោះ​អគ្គិភ័យ​មួយ​បានកេីតឡេីង​បណ្ដាលឱ្យ​ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង​ត្រូវ​អគ្គិភ័យ​លេបត្របាក់​ទាំង​ព្រឹក​នៅក្នុងស្រុកខ្សាច់កណ្តាល​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២​ ស្ថិតនៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ 

    យោងតាម​ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា​ បន្ទាប់ពី​ទទួលព័ត៌មានសុំអន្តរាគមន៍ពីសមត្ថកិច្ច១១៧ក្នុងករណីខាងលើនេះថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​ស្ថិតនៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមក ភ្លាមៗនោះ​លោកអនុសេនីយ៍ឯក ឡាយ សុខភា មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល លោក ម៉ែន សុខឃឿន ជាអធិការដើម្បីចុះធ្វើអន្តរាគមន៍បន្ទាន់ ។

   លទ្ធផល​៖ នៅម៉ោង១២​និង៣៩នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះ​និងរថយន្តពន្លត់អគ្គិភ័យ បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបានបាញ់ទឹកពន្លត់រលត់ទាំងស្រុង នៅម៉ោង១១​និង៣០នាទី ។ អគ្គិភ័យនេះបានឆេះផ្ទះអស់ចំនួន០៣ខ្នង មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុសេ្សខ្សែភ្លើង) ហើយយើងបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង បាញ់ទឹកអស់ចំនួន០៦រថយន្ត ក្នុងនោះមានរថយន្តស្រុកខ្សាច់កណ្តាល០២គ្រឿង រថយន្តស្រុកមុខកំពូល០១គ្រឿង រថយន្តស្រុកល្វាឯម០៣គ្រឿង។ 

    ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ហើយប្រតិបត្តិការពន្លត់បានបញ្ចប់នៅម៉ោង ១៣:២០ នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ៕

ដោយ​៖សហការី​


ចែករំលែក៖