ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លុបម៉ាកKIA បើកបុកបង្គោលភ្លើងនៅមហាវិថីឈ្នះ=ឈ្នះ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឃ្លុបម៉ាកKIA មួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿនជ្រុលទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឱ្យបាក់អស់មួយដើម រីឯរថយន្តបង្ករងខូចខាតខ្ទេចផ្នែកខាងមុខ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះ=ឈ្នះ កែងផ្លូវហាណូយ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េ ឃ្លុប ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-1841 ជារថយន្តសម្រាប់បម្រើការងារដឹកនំ ជិះគ្នា៣នាក់ បានបើកបរក្នុងល្បឿនលឿន តាមមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំជ្រុលទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឱ្យបាក់អស់មួយដើម ឯរថយន្តរងខូចខាតខ្ទេចខាងមុខ ។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្ដែងដោយឃើញប៉ះពាល់ដល់សម្បត្តិរដ្ឋ ទើបទាក់ទងសមត្ថកិច្ចចរាចរណ៍ចុះមកធ្វើការវាស់វែងហើយយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖