ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ៖ នៅសល់តែ៣ថ្ងៃទៀតនឹងដល់ថ្ងៃប្រារព្ធពិធីអបអរសាទរខួប១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស(មានវីដេអូ​)

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​លោកបណ្ឌិត​ ហ៊ុន ម៉ាណែត​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២យ៉ាង​ដូច្នេះ​ថា៖ នៅសល់តែ៣ថ្ងៃទៀតនឹងដល់ថ្ងៃប្រារព្ធពិធីអបអរសាទរខួប១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។ 

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានគូសបញ្ជាក់បន្ថែមថា៖​ ជាច្រើនលើកច្រើនសារួចមកហើយ ពេលដែលខ្ញុំនិយាយអំពីតួនាទីភារកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការពារសុវត្ថិភាពជូនសម្តេចតេជោក្នុងនាមជាប្រមុខរាជរាជរដ្ឋាភិបាល និងក្រុមគ្រួសារ តែងតែមានអ្នកវិភាគ ឬអ្នកអត្ថាធិប្បាយមួយចំនួនបានធ្វើការវាយប្រហារថាខ្ញុំអនុវត្តខុសតួនាទីជាកងទ័ព។

កន្លងមកខ្ញុំមិនបានឆ្លើយតបទេ ទោះបីជាការចោទប្រកាន់ទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់ក៏ដោយ។ ប៉ុន្តែលើកនេះ ខ្ញុំសូមផ្តល់ជាមតិឆ្លើយតបជាមុន ដើម្បីកុំអោយអស់លោកអ្នកវិភាគទាំងអស់ពិបាកបកស្រាយបញ្ហាដដែលនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចដែលបានធ្វើកន្លងទៅ៕

ដោយ​៖ស​ តារា​


ចែករំលែក៖