ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង៣២នាទី កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង. លោក វរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ(ក៩)និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី លោក ទី សុវិន ថាល. លោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ជាលទ្ធផល ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ TU SUERONG  ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិន និងដកយកវត្ថុតាងរួមមាន:

     -កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០ក្រាម។

    -រថយន្ត ១គ្រឿង

    -ទូរស័ព្ទដៃ ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖