ព័ត៌មានទាន់ហេតុការណ៍៖

ចង់ស្គាល់អភិបាលរង ខេត្តសៀមរាប ទាំង៤រូប ទេ ខណៈជាធនធានមនុស្យ !

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន ៤នាក់បន្ថែមទៀត។

ក្នុងនោះរួមមាន : 

១/- លោក សុខ ថុល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត

២/- លោកស្រី ម៉ននី រង្សី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត

៣/ លោក ឃឹម ហ្វីណង់ ឋាន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត

៤/ លោក យុន លីនណេ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត 

សូមបញ្ជាក់ថា, លោក ឃឹម ហ្វីណង អតីតអភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដ៏វ័យក្មេង លោក បានបន្សល់ទុកនូវ កេរ្តិ៍ឈ្មោះ ដ៏ល្អក្នុងនាមជាថ្នាក់ដឹកនាំ ប្រកបដោយធនធានមនុស្ស សមត្ថភាព មិនដែលឃ្លាតឆ្ងាយមនោសញ្ចេតនាជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ស្រុកបន្ទាយស្រី គួរអោយមោទនភាពបំផុត។ 

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការតែងតាំងមន្ត្រីរាជការ គឺរាជរដ្ឋាភិបាលបានសម្រេចតែងតាំងមន្ត្រីចំនួន៤រូបជាអភិបាលរងខេត្តសៀមរាប។

មាត្រា ១ : តែងតាំងមន្ដ្រីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដូចមានរាយនាមក្នុងអនុក្រឹត្យ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖