អ្នកចាំទី Connor Maseko ត្រូវបានបណ្តេញចេញដោយសារការបត់ជើងតូចក្នុងកំឡុងការប្រកួតវគ្គជម្រុះជុំទី១នៃពានរង្វាន់អង់គ្លេស FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅ។
Maseko ដែលលេងឱ្យក្រុម Blackfield & Langley កម្រិតទី៩ ត្រូវបានពិន័យកាតក្រហមនៅនាទីទី៧៦នៃការស៊ុតបាល់បញ្ចូលទីដោយគ្មានគ្រាប់បាល់ជាមួយក្រុម Shepton Mallet ។
បន្ទាប់ពីបាល់ចេញសម្រាប់ការទាត់មួយគ្រាប់ Maseko ត្រូវការប្រើបង្គន់ ហើយសម្រេចចិត្តឡើងទៅលើរបងការពារ។ គាត់ត្រូវបានឃើញដោយកីឡាករ Shepton Mallet ដែលបានឃើញហេតុការណ៍នេះហើយផ្តល់ព័ត៌មានដល់អាជ្ញាកណ្តាល។
លោក Conor McCarthy ដែលជាសហអ្នកគ្រប់គ្រងក្លិប Blackfield & Langley បានប្រាប់ BBC Sportថា “គាត់បានការពារខ្លួនគាត់។ គាត់ស្ថិតនៅក្នុងរបងការពារ ពេលខ្លះនៅពេលដែលអ្នកត្រូវទៅ អ្នកត្រូវតែទៅ។ ខ្ញុំត្រូវបានគេជេរប្រមាថ យើងទាំងអស់គ្នាពិតជាតក់ស្លុតយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ”។
គួរបញ្ជក់ថា ការប្រកួតជម្រុះពានរង្វាន់ FA Cup ក្នុងជុំទី១បានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ខណៈដែលក្រុមដែលឈ្នះក្នុងជុំនេះនឹងត្រូវប្រកួតបន្តនៅក្នុងជុំទី២ ឬជុំបន្តទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)