ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន១នាក់ របួសធ្ងន់ ១០នាក់ (ស្រី៤នាក់) របួសស្រាល ៣នាក់(ស្រី១នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៤ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៤នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក។
ជាមួយគ្នានេះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកអ្នក និងក្រុមគ្រួសារ៕
ដោយ៖ស តារា