ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន ៖ សូមជម្រាបជូនដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official សូមបញ្ឈប់ការបង្ហោះធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់!

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official សូមបញ្ឈប់ការបង្ហោះធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់! យោងតាមសម្តីរបស់តួអង្គបុរសនិងស្ត្រីទាំង ២ នាក់ក្នុងវីដេអូបានបញ្ជាក់ថាមុខម្ហូបនេះបានយកសត្វក្តាន់ញ៉ែងមកធ្វើ។ នេះជាសារយ៉ាងដាច់អហង្ការ របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។ 

លោក នេត្រ ភក្ត្រា បានលើកឡើងថា,  ក្តាន់ញ៉ែងជាសត្វព្រៃដែលត្រូវអភិរក្ស ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងដឹកនាំការធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ការផ្លាស់ប្តូរឥរិយាបថជនមួយចំនួនដែលនិយមហូបសាច់សត្វព្រៃឱ្យងាកមកចូលរួមការពារអភិរក្សសត្វព្រៃ និងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។ ទង្វើនៃការបង្ហោះមុខម្ហូបធ្វើពីសាច់សត្វព្រៃជាទង្វើអសីលធម៌ និងជាការបំពានច្បាប់ និងសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះពលរដ្ឋភាគច្រើនលើសលប់ សូម្បីក្នុងវីដេអូដែលបង្ហោះបងប្អូនប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃ។ សូមបញ្ឈប់សកម្មភាពនេះ ព្រោះមនុស្សទូទៅមិនគាំទ្រនិងមិនកោតសរសើរនូវទង្វើខ្វះទទួលខុសត្រូវនេះឡើយ និងបានក្លាយជាជនចម្លែកតែឯង ខណៈពលរដ្ឋភាពច្រើនលើសលប់បានយល់ដឹងយ៉ាងច្បាស់ពីសារៈប្រយោជន៍នៃការការពារនិងអភិរក្សសត្វព្រៃ! ប្រសិនបើបងប្អូនណាបានស្គាល់ម្ចាស់ហ្វេសប៊ុក Kaa Official សូមជួយផ្តល់ព័ត៌មានដើម្បីលុបវីដេអូដែលលើកទឹកចិត្តការបរិភោគសាច់សត្វព្រៃនេះជាបន្ទាន់ បើពុំនោះទេនឹងប្រឈមមុខផ្លូវច្បាប់។ សូមអរគុណ ៕

ដោយ ៖ សហការី


ចែករំលែក៖