ខ្សែបម្រើ ប្រយុទ្ធ Roberto Firmino ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យានៅក្លិប Liverpool របស់គាត់ ហើយត្រូវបានគេរាយការណ៍ថាជាប្រធានបទនៃការចាប់អារម្មណ៍ពីក្លិបយក្សអុីតាលី Juventus ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ។
ការផ្ទេររបស់ Liverpool នៅចុងរដូវក្តៅនេះអាចនឹងធ្វើឱ្យអនាគតរបស់ Roberto Firmino ឆ្ពោះទៅកាន់ប្រទេសអុីតាលី ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Anfield ។
Firmino ត្រូវបានគេរាយការណ៍ថា ជាកម្មវត្ថុនៃការចាប់អារម្មណ៍យ៉ាងច្រើនពីក្លិបធំៗក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ជាពិសេសពី Juventus ប៉ុន្តែ Liverpool បានបដិសេធចំពោះអ្នកដេញតាមទាំងអស់ ខណៈដែលពួកគេរក្សាកីឡាករដែលលេខ៩យ៉ាងហោចណាស់មួយរដូវកាលទៀត។
ទោះបីជាស្ថិតក្នុងទម្រង់លេងស្វែងរកគ្រាប់បាល់ដ៏ល្អនៅពេលនេះក៏ដោយ ប៉ុន្តែអនាគតរបស់ Firmino នៅ Liverpool នៅតែមិនច្បាស់លាស់ជាមួយនឹងការពិភាក្សាអំពីកិច្ចសន្យាថ្មីដែលត្រូវបានផ្តល់ជូនដែលអាចនឹងផ្ទេរក្នុងទីផ្សារដោះដូរនៅឆ្នាំក្រោយក៏ថាបាន។
ខណៈដែលគាត់ស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យា Firmino អាចយល់ព្រមលើកិច្ចសន្យាមុនជាមួយក្លិបផ្សេងនៅពេលដែលខែមករាមកដល់ ដែលជាអ្វីដែល Juventus មានប្រវត្តិជាមួយខ្លួន។ ក្លិបយក្សអុីតាលីមួយនេះត្រូវបានគេរាយការណ៍ថា បានផ្តល់ឲ្យក្នុងតម្លៃ១៩លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅ។
Firmino បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់គាត់ក្នុងការបន្តនៅ Liverpool បន្ទាប់ពីក្លិបហង្សក្រហមបានយកឈ្នះ Manchester City ៣-១ ក្នុងពានរង្វាន់ Community Shield ខណៈដែលគាត់បាននិយាយថា “ខ្ញុំស្រឡាញ់ក្រុមនេះ ទីក្រុងនេះ និងអ្នកគាំទ្រ។ ខ្ញុំចង់នៅទីនេះ”។
Liverpool និង Juventus ឥឡូវនេះមានទំនាក់ទំនងបើកចំហរបន្ទាប់ពីហង្សក្រហមបានចុះហត្ថលេខាលើខ្សែបម្រើ Arthur Melo ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាលពីក្លិប Serie A កាលពីថ្ងៃ១ កញ្ញាកន្លងទៅ ៕
ដោយ៖ ភារៈ(រូបភាព ៖ liverpoolecho.com)