ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បើកវគ្គផ្សព្វផ្សាយជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ ៖​ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតីឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ស្ថិតនៅសាលប្រជុំទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ក្នុងពិធីបើកវគ្គផ្សព្វផ្សាយនេះ គឺសំដៅអោយនាយទាហាន នាយទាហានរង ពលហាន បានយល់ជ្រួតជ្រាបពី គុណតម្លៃនៃសន្តិភាពដែលបានមកដោយលំបាក និង សភាពការណ៍វិវត្តន៍ថ្មីៗ ជាតិ អន្តរជាតិ ពិសេសការប្រកាន់ភ្ជាប់ច្បាប់ លក្ខនន្តិកៈ បទវិន័យទូទៅ  បទបញ្ញត្តិ ៦ មិន ៨ ត្រូវ របស់កងយោធពលខេមរភូមិន្ទ និងប្រឆាំងដាច់ខាតបណ្តាព័ត៌មានតាមបណ្តាញសង្គមនាពេលថ្មីៗនេះរបស់ជនអគតិមួយចំនួនក្នុងគោលបំណងបង្កភាពចលាចល បង្កអសន្តិសុខដល់ប្រជាពលរដ្ឋ ក្នុងសង្គមជាតិទាំងមូល និងមិនត្រូវធ្វើអ្វីអោយប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទឡើយ។

 មេបញ្ជាការ បានណែនាំដល់យោធិនទាំងអស់ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទ:បោះឆ្នោតរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមគោរពអនុវត្តច្បាប់ចរាចរ ក៏ដូចជា ជៀសឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

ដោយ​៖សហការី​


ចែករំលែក៖