ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា លើកពីប្រសាសន៍សំខាន់ៗ របស់ លោក ហ៊ុន ម៉ានី !

ចែករំលែក៖

ភ្នំពេញ ៖ « លទ្ធផលដែលធ្វើឱ្យពិធីជួបសំណេះសំណាលនេះកើតមានឡើង គឺបានមកពីការចូលរួមមួយផ្នែកធំពីក្រុមការងារសម្ព័ន្ធគ្រូពេទ្យស័្មគ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា»។

នេះជាប្រសាសន៍លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស័្មគ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។ 

ទន្ទឹមនឹងការលើកឡើងខាងលើ លោកប្រធាន បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារសម្ព័ន្ធគ្រូពេទ្យស័្មគ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង ចំណាយពេលវេលា លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញបេសសកម្ម ជាពិសេសនាកំឡុងពេលនៃការរីករាលដាលនៃកូវីដ-១៩ ។

លោកបានរំលេចដែរថា ការវិលត្រឡប់មករកស្ថានភាពប្រសើរឡើងវិញដែលប្រទេសកម្ពុជាសម្រេចបានគួបផ្សំជាមួយយុទ្ធសាស្រ្តដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមរបស់សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បានឡើយ។ ជាក់ស្តែងពិធីជួបសំណេះសំណាលនេះអាចប្រព្រឹត្តទៅបានដោយផ្តល់ឱកាសអោយសមាជិក សមាជិកាបានជួបគ្នាដោយផ្ទាល់បែបនេះ  គឺសរបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមការចូលរួមយ៉ាងផុសផុលពីសំណាក់រាជរដ្ឋាភិបាល   ប្រជាពលរដ្ឋ និងគ្រប់កងកម្លាំង ភាគីពាក់ព័ន្ធផ្សេងៗ ហើយអ្វីដែលមិនអាចភ្លេចបាននោះគឺ កងទ័ពអាវសសម្ព័ន្ធគ្រូពេទ្យស័្មគ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖