រដ្ឋាភិបាលកាណាដា នូវែលហ្សេឡង់ កាណាដា បានទទួលស្គាល់ស្តេច Charles III គឺជាប្រមុខរដ្ឋ មិនត្រឹមតែនៅក្នុងប្រទេសអង់គ្លេសទេ គឺនៅក្នុងប្រទេសចំនួន១៤ទៀតដែលជាប្រទេសចំណុះស្តេចអង់គ្លេស។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១១ខែកញ្ញា បានផ្សាយថា ស្តេច Charles III បានប្រកាសជាផ្លូវការជាប្រមុខរដ្ឋបណ្តាប្រទេសស្ថិតនៅក្នុងចំណុះស្តេចអង់គ្លេស ។ នៅក្នុងប្រទេសនូវែលហ្សេឡង់ពិធីទទួលស្គាល់ស្តេច Charles III ជាប្រមុខរដ្ឋរបស់ប្រទេសត្រូវបាន រៀបចំឡើងនៅក្នុងរដ្ឋសភានាវេលាម៉ោង១២និង៣០នាទី ថ្ងៃទី ១១ខែកញ្ញា ។
មានប្រសាសន៍នៅក្នុងពិធីដ៏សំខាន់នោះ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសទទួលស្គាល់ ស្តេច Charles III ជាប្រមុខរដ្ឋរបស់ប្រទេសនូវែលហ្សេឡង់។នៅក្នុងពិធីនោះ នាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញពីគុណបំណាច់របស់ព្រះមហាក្សត្រិយានី Elizabeth II ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមក។
ចំណែកនៅក្នុងប្រទេសអូស្ត្រាលីវិញ លោក David Hurley ក៏បានប្រកាសទទួលស្គាល់ស្តេច Charles III ជាប្រមុខរដ្ឋនៅក្នុងប្រទេសនេះដែរ។ ពិធីនោះក៏មានការចូលរួមពីនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanesផងដែរ។
កាលពីថ្ងៃទី១០ខែកញ្ញា ប្រទេសកាណាដា ក៏បានប្រកាសទទួលស្គាល់ស្តេច Charles III ជាប្រមុខរដ្ឋ ដែលពិធីរៀបចំទទួលស្គាល់ត្រូវបានធ្វើឡើងនៅទីក្រុង Ottawa ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី Justin Trudeau ផងដែរ ៕
ដោយ៖ ធីរីណា(រូបថត ៖ vtc.vn)