ភ្នំពេញ ៖ ក្នុងគោលបំណងកាត់បន្ថយនូវការស្ទះចរាចរណ៍ កាត់បន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានី ភ្នំពេញ ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ក្នុងរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ចំនួន០៣ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ទី១០, ថ្ងៃសុក្រ ទី១១, និងថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យ បានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដើម្បីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សិលា