ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រកាត់ដេរស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី

ចែករំលែក៖

ខេត្តកំពត៖ ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះលោកម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រដេរស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី  ដែលមានទីតាំងស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុង​កំពត​ ខេត្តកំពត។

 ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន អាំងប៉ាវចំនួន០៥រង្វាន់ កំប៉ុងដាក់ទឹកចំនួន៥០រង្វាន់ ចង្ក្រានហ្គាស១០រង្វាន់ ឆ្នាំងដាំបាយតូច៣រង្វាន់ ធំ៧រង្វាន់ កង្ហាតូច១១រង្វាន់ ធំ១០រង្វាន់ កង់តូច២រង្វាន់ ធំ៣រង្វាន់ និងម៉ូតូ០២រង្វាន់។

រោងចក្រខេមបូថៃហ្វូតវៀ មានសកម្មភាពផលិត ស្បែកជើងនាំចេញទៅសហរដ្ឋអាមេរិក ដែលមានកម្មករនិយោជិតសរុប ៥៧០នាក់ ស្រី ៤៩៧នាក់ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖