ខេត្តពោធិ៍សាត់៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីខុសច្បាប់ (បៀ) ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥ និង១០នាទី នៅចំណុចព្រៃខាងក្រោយផ្ទះរបស់ម្ចាស់ឈ្មោះ ប៊ន បឿន ភេទស្រី៥៨ឆ្នាំ ស្ថិតក្នុងភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងនៅថ្ងៃនេះដែរថា៖ អ្នកប្រព្រឹត្តចំនួន ៣នាក់ ១-ឈ្មោះ ជ្រុន ហ៊ី ភេទស្រី អាយុ៥៥ឆ្នាំ ។ ២-ឈ្មោះ យ៉ន យ៉ុន ភេទប្រុស អាយុ៦៤ឆ្នាំ ។ ៣-ឈ្មោះ លីវ អ៊ីម ភេទស្រី អាយុ៦៥ឆ្នាំ អ្នកទាំងបីរស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
វត្ថុតាងដកហូតរួមមាន ៖ បៀចំនួន០២ហ៊ូ, កំរាលចំនួន០២ ចំពោះវត្ថុតាងផ្សេងទៀត សមត្ថកិច្ចបានដុតចោលនៅនឹងកន្លែង ។
ចំពោះអ្នកលេងល្បែងសុីសងទាំងបីនាក់ ត្រូវបានសមត្ថកិច្ច នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យានិងធ្វើការអប់រំ បញ្ឈប់ការលេងល្បែងស៊ីសង ៕
ដោយ៖អារុណរះ